
ប្រេងជំនួយ BIZOL Diesel System Clean+ d60 សម្អាតប្រព័ន្ធចំហេះនិង ប៊ិចម៉ាស៊ូតនិងការពារកំណកច្រែះស្នឹម
ប្រេងជំនួយ BIZOL Diesel System Clean+ d60 អត្ថប្រយោជន៍ សម្អាតប្រព័ន្ធចំហេះនិង ប៊ិចម៉ាស៊ូតទាំងស្រុងនិងការពារច្រែះស្នឹម លាងសម្អាតឧបករណ៍បាញ់ប្រេង ឬប៊ិចប្រេងឱ្យមានប្រសិទ្ធភាព កម្ចាត់កំណកក្រម៉រកាបូនចេញពីសន្ទះបិទបើក និងបន្ទប់ចំហេះក្នុងម៉ាស៊ីន បង្កើនដំណើរការរបស់ម៉ាស៊ីន កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័ន ពង្រីកអាយុកាលប្រើប្រាស់នៃប្រព័ន្ធប្រេងឥន្ធនៈ ការពិពណ៌នាពីផលិតផល BIZOL Diesel System Clean+ d60 ជួយរំលាយកំណកក្នុងប្រព័ន្ធចាក់ប្រេងម៉ាស៊ូតនិងក្នុងបន្ទប់ចំហេះដែលបណ្តាលមកពីឥន្ធនៈដែលគ្មានគុណភាពនិងមានសមាសធាតុស្ពាន់ធ័រខ្ពស់។ បង្កើនចំនួនសេតាន និងធ្វើអោយម៉ាស៊ីនឆេះស្រួលដូច្នេះសន្សំសំចៃប្រេងបានច្រើន។ ការពារប្រព័ន្ធម៉ាស៊ូតពកុំឱ្យច្រែះនិងសឹក។ តាមរយៈការកាត់បន្ថយការសាយភាយឧស្ម័នវាជួយការពារបរិស្ថាន។ របៀបប្រើ សម្រាប់ចាក់ចូលធុងប្រេងម៉ាស៊ូត។BIZOL Diesel System Clean+ d60 មួយកំប៉ុងចំណុះ ២៥០ មីលីលីត្រមានប្រសិទ្ធភាពសម្រាប់ប្រេងម៉ាស៊ូតរហូតដល់ ៧៥ លីត្រ។ អាចចាក់ចូលក្នុងធុងនៅពេលណាមួយ។ វាលាយដោយខ្លួនឯង។ សម្រាប់ការថែទាំបង្ការគួរប្រើរាល់ពេលចាក់ប្រេងម៉ាស៊ូតបំពេញធុងលើកទី៣។ នៅក្នុងប្រទេសដែលប្រេងម៉ាស៊ូតមានគុណភាពទាបត្រូវបានណែនាំឱ្យប្រើប្រាស់រាល់ពេលចាក់ប្រេងម៉ាស៊ូតជាបន្តបន្ទាប់។