
ស្ព្រៃយ៏ថែទាំរថយន្ត BIZOL Ceramic+ L55 -ខ្លាញ់គោសេរ៉ាមិចដែលមានគុណភាពខ្ពស់ពហុមុខងារ.
BIZOL Ceramic+ L55 អត្ថប្រយោជន៍ ធន់នឹងកម្តៅល្អបំផុត (boron nitride) ការពារច្រែះបានល្អបំផុត ល្អបំផុតសម្រាប់ប្រព័ន្ធហ្វ្រាំងដែលមាន ABS, ASR, និង ESP ការពិពណ៌នាពីផលិតផល BIZOL Ceramic+ L55 ខ្លាញ់គោសេរ៉ាមិចដែលមានគុណភាពខ្ពស់ពហុមុខងារនេះ ល្អបំផុតសម្រាប់ការប្រើប្រាស់លើគ្រឿងដែលមានបន្ទុកធ្ងន់និង / ឬរងនឹងសីតុណ្ហភាពខ្ពស់។ សមស្របបំផុតសម្រាប់ប្រព័ន្ធសុវត្ថិភាពបើកបរអេឡិចត្រូនិចទំនើប ABS, ASR, និង ESP។ មានផ្ទុកសារធាតុ boron nitride ដែលជាសារធាតុសេរ៉ាមិចសំយោគកម្រិតខ្ពស់ដែលមានលក្ខណៈពិសេសដូចជាសមត្ថភាពទប់កំដៅខ្ពស់។ ធន់នឹងសារធាតុគីមី ទឹកក្តៅនិងត្រជាក់ អំបិលអាស៊ីតខ្សោយនិងបាស។ វាមានលក្ខណៈជាប់ស្អិតលើលោហធាតុ ការពារសំណឹក។ របៀបប្រើ បាញ់លើគ្រឿងហ្វ្រាំង ស៊ីម៉ាំង ប៊ូហ្ស៊ី ខ្ចៅរិត..ដែលរងនូវកម្តៅខ្ពស់ខ្លាំង។ រក្សាក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា។ ល្អបំផុតពី 5°C ទៅ30°C។ មុននឹងប្រើក្រឡុកសិន។ ។ បាញ់ហើយទុកប្រហែល៥នាទី។ កុំបាញ់លើផ្ទៃហ្វ្រាំង។